អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថា លោកនឹងឆ្កួតជាមិនខាន ប្រសិនបើមិនបន្តការចារប់អារម្មណ៍ទៅលើការចុះហត្ថលេខាជាមួយតារាឆ្នើមក្រុម Fulham ម្នាក់នោះ ។
ជាក់ស្តែង នៅក្នុងអំឡុងពេលដោះដូរកីឡាករ ខែមករាកន្លងទៅ ក្រុមរបស់លោក Klopp បានព្យាយាមយ៉ាងខ្លាំង ដើម្បីចុះកុងត្រានាំយកកីឡាករវ័យក្មេង Fabio Carvalho ប៉ុន្តែយ៉ាងណា វាត្រូវបានបរាជ័យវិញ នៅថ្ងៃចុងបញ្ចប់នៃការផ្ទេរ ។
យ៉ាងណាមិញ Carvalho នឹងផុតកុងត្រានៅរដូវក្តៅខាងមុខហើយ ស្របពេលវានៅតែបានគេយល់ថាក្លឹប Liverpool នៅមានសង្ឃឹមក្នុងការទទួលបានកិច្ចព្រមព្រៀងមួយនេះ ។
មិនតែប៉ុណ្ណោះ លោក Klopp បាននិយាយថា ៖ «យើងនៅតែចាប់អារម្មណ៍លើគាត់ ហើយវានឹងឆ្កួតជាមិនខាន ប្រសិនបើយើងដកថយនោះ ។ ប៉ុន្តែនៅពេលនេះ គេមិនស្ថិតនៅក្នុងដៃរបស់យើងទេ។ វាយឺតបន្តិច មុនពេលទីផ្សារបិទទ្វារ ។ ប៉ុន្តែយើងនឹងឃើញមានអ្វីកើតឡើង នៅទីផ្សារបន្ទាប់ទៀត»៕