វីរបុរសបាល់ទាត់អង់គ្លេសលោក Rio Ferdinand បានរិះគន់ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ដែលបានផ្តល់ឲ្យ Middlesbrough នូវគ្រាប់បាល់ដ៏សំខាន់មួយនៅក្នុងជ័យជម្នះ FA Cup របស់ពួកគេជាមួយនឹងក្រុម Manchester United ។
បិសាចក្រហម Manchester United បាននាំមុខកាលពីយប់ថ្ងៃសុក្រតាមរយៈគ្រាប់បាល់របស់កីឡាករ Jadon Sancho ប៉ុន្តែបានខ្ជះខ្ជាយឱកាសជាច្រើនដើម្បីផ្តូលក្រុម Championship ។
យ៉ាងណាមិញ Middlesbrough តាមស្មើវិញនៅនាទីទី ៦៤ តាមរយៈកីឡាករ Matt Crooks ដែលបានស៊ុតបំប៉ោងសំណាញ់ទី Dean Henderson ក្រោយពីការកាត់បាល់យ៉ាងស្អាតពី Duncan Watmore។
ជាក់ស្ដែង បាល់បានលោតចេញមកប៉ះដៃឆ្វេងកីឡាករ Watmore យ៉ាងច្បាស់មុនពេលបញ្ចូនបាល់ឲ្យមិត្តរួមក្រុមរបស់គាត់ ប៉ុន្តែបន្ទាប់ពីការពិនិត្យ VAR អាជ្ញាកណ្តាលលោក Anthony Taylor បានសម្រេចចិត្តផ្តល់គ្រាប់បាល់ឲ្យ Middlesbrough។
ទោះយ៉ាងណាក៏ដោយ Ferdinand មានការខឹងសម្បារនឹងការសម្រេចចិត្តនេះ ដោយបានសរសេរនៅលើ Twitter ថា “តើអ្វីទៅជាចំនុចនៃ VAR…”៕