យោងតាមរបាយការណ៍បានឲ្យដឹងថា តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Lionel Messi បានព្រមានគ្រូបង្វឹកក្លឹប Barcelona លោក Xavi ជុំវិញការផ្លាស់ប្តូរអតីតកីឡាករថ្នាលយុវជន Xavi Simons។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ធ្លាប់បានឆ្លងកាត់ថ្នាល់យុវជនរបស់ Barca ប៉ុន្តែបានចាកចេញពីក្លឹបនៅឆ្នាំ ២០១៩ បន្ទាប់ពីត្រូវបានផ្តល់កិច្ចព្រមព្រៀងដ៏ច្រើនដោយក្លឹបយក្ស Ligue 1 ។
អំឡុងពេលនោះដែរ Barca មិនសប្បាយចិត្តជាមួយនឹងការចាកចេញរបស់ Simons ឡើយ ដោយកីឡាករវ័យក្មេងរូបនេះ ជាកីឡាករដែលមានទេពកោសល្យ និងមានចំណាត់ថ្នាក់ល្អនៅ Camp Nou ។
ថ្វីបើមានការបែកគ្នាយ៉ាងអាណោចអាធ័មក៏ដោយ កាសែតកាតាឡាន El Nacional បានរាយការណ៍ថា ក្លឹបបាននឹងកំពុងពិចារណានាំយកក្មេងជំទង់រូបនេះត្រលប់ទៅ Barcelona វិញនៅរដូវក្តៅ។
គួរបញ្ជាក់ថា Simons នឹងផុតកុងត្រាជាមួយ PSG នៅដំណាច់រដូវកាលនេះ ហើយភ្នាក់ងាររបស់គាត់គឺ Mino Raiola បាននឹងកំពុងពិភាក្សាជាមួយ Barca ទាក់ទងនឹងលទ្ធភាពនៃការត្រលប់ទៅកាតាឡានវិញ។
ប៉ុន្តែរបាយការណ៍របស់ El Nacional បាននិយាយថា Xavi ថ្មីៗនេះបានទាក់ទងទៅ Messi ដើម្បីពិភាក្សាថា តើវាជាគំនិតល្អឬអត់ ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងឡើងវិញ។
Messi បាននិយាយជាមួយ Xavi អំឡុងអាហារពេលល្ងាច ដើម្បីអបអរខួបកំណើតរបស់គ្រូបង្វឹកនាពេលថ្មីៗនេះ ហើយបានណែនាំប្រឆាំងនឹងការចុះហត្ថលេខាលើ Simons ដោយនិយាយថាបញ្ហាជាច្រើនដែល Barca មានជាមួយគាត់កាលពីក្មេងគឺនៅតែបន្តមាន៕