ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២យប់រំលង់អាធ្រាត្រ ចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានក្មេងស្ទាវមួយក្រុមដែលបានស្គាល់ថាជាក្រុមឫស្សីកែវ បានធ្វើការកាប់រះនៅកន្លែងលក់ស្រាក្រឡុក និងយុវជនដែលអង្គុយលេងនៅទីនោះ បណ្តាលអោយមានអ្នករងរបួសធ្ងន់ និងស្រាល់ជាច្រើននាក់ ព្រមទាំងខ្ទេចម៉ូតូជាច្រើនគ្រឿងទៀតផង។
ហេតុការណ៍នេះកើតឡើងនៅចំនុចតាមបណ្ដោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕