បរទេស៖ កីឡាករ Thomas Muller បាននិយាយថាគាត់មិនបានិយាយជាមួយនឹង Bayern Munich នោះទេអំពីការបន្តកុងត្រាថ្មី។
នេះបើយោងតាមការបញ្ជាក់របស់ Muller ទៅកាន់សារព័ត៌មាន SportBild នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា “ទេ មិនមានអ្នកណាម្នាក់ពីក្លឹបមកបញ្ចុះបញ្ចូលខ្ញុំទេ។ ដូច្នេះអ្នកអាចនឹងឃើញថា អ្វីនឹងកើតឡើងនៅពេលអនាគត”។
កុងត្រារបស់តារាឆ្នើមក្លឹប Bayern រួមមាន Muller, Robert Lewandowski និង Manuelk Neuer សុទ្ធតែចប់នៅឆ្នាំ២០២៣៕