ក្រុមជម្រើសជាតិបាល់ទាត់វៀតណាម ទទួលបានជ័យជម្នះជាលើកដំបូង ក្នុងវគ្គជម្រុះ World Cup ជុំចុងក្រោយ បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិចិន ក្នុងលទ្ធផល ៣-១ នៅទីក្រុងហាណូយ កាលពីយប់មិញដែលជាកាដូឆ្នាំថ្មី ។
៣ គ្រាប់របស់ក្រុមនាគមាសវៀតណាម រកបានដោយកីឡាករ T. T. Ho នាទីទី ៩ កីឡាករ N. T. Linh នាទីទី ១៦ និងកីឡាករ P. V. Duc នាទីទី ៧៦ ខណៈ ១ គ្រាប់របស់ក្រុមជម្រើសជាតិចិន រកបានដោយកីឡាករ X. Xu នាទីទី ៩០+៧ ។
យ៉ាងណាមិញ លទ្ធផលនេះបានធ្វើឲ្យវៀតណាម រកបាន ៣ ពិន្ទុដំបូងក្នុងពូល B ក្រោយឆ្លងកាត់ ៨ ប្រកួត ៕