កូរ៉េ​ខាងត្បូង​កក់​កៅអី​ឡើង​ទៅ​លេង World Cup 2022

0

កូរ៉េ​ខាងត្បូង​បាន​កក់​កន្លែង​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កា​តា​កាលពី​ថ្ងៃ​អង្គារ​ទី 1 ខែកុម្ភៈ បន្ទាប់​ពី​បាន​ផ្តួល​ក្រុម​ស៊ី​រី 2-0 ក្នុង​ទីក្រុង​ឌូ​បៃ ដើម្បី​បញ្ជាក់​ពី​ការ​រីក​ចម្រើន​របស់​ពួក​គេ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី 10 ជាប់​ៗ​គ្នា​។

ពិត​ណាស់ បន្ទាប់​ពី​អ៊ី​រ៉​ង់​យកឈ្នះ​ទៅ​លើ​អ៊ី​រ៉ា​ក់ ដោយ​លទ្ធផល 1-0 ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល A ប្រចាំ​ទ្វីបអាស៊ី ក៏​នាំ​ឲ្យ​អ៊ី​រ៉​ង់​ក្លាយជា​ក្រុម​ដំបូង​គេ​នៅ​អាស៊ី ដែល​យក​បាន​កៅអី​ឡើង​ទៅ​លេង​នៅ World Cup 2022​។ ឥឡូវ​ថ្មី​ៗ​នេះ យើង​រក​ឃើញ​ក្រុម​មួយទៀត​ហើយ​នៅ​អាស៊ី នោះ​គឺ​កូរ៉េ​ខាងត្បូង​។

គួរ​ជម្រាប​ថា ក្រុម​ដែល​មាន​កៅអី​នៅ​ចំណោម​កៅអី​ទាំង​32 វគ្គ​ចែក​ពូ​ល World Cup 2022 នៅ​កា​តា សរុប​រកបាន 15 ក្រុម​ហើយ​រួម​មាន កា​តា [​ម្ចាស់ ផ្ទះ​] អា​ល្លឺ​ម៉​ង់ ដា​ណឺ​ម៉ាក ប្រេ​ស៊ី​ល បារាំង បែ​ល​ហ្សិ​ក ក្រូ​អាត អេ​ស្ប៉ា​ញ ស៊ែ​ប៊ី អង់គ្លេស ស្វី​ស ហូ​ឡង់ អា​ហ្ស​ង់​ទី​ន អ៊ី​រ៉​ង់ និង​កូរ៉េ​ខាងត្បូង​។

គួរ​បញ្ជាក់​ថា កាលបរិច្ឆេទ​ប្រកួត​ផ្លូវការ World Cup 2022 នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី 21 វិច្ឆិកា ដល់ 18 ធ្នូ ដែល​មាន​កីឡដ្ឋាន​ចំនួន ៨ ក្នុង​ទីក្រុង​ទាំង 5 នៅ​កា​តា​រៀបចំ​ធ្វើ​ជាទី​កន្លែង​ប្រកួត​៕