បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា កីឡាករ Donny van de Beek និងទៅចូលរួមជាមួយក្លឹប Everton កិច្ចព្រមព្រៀងត្រូវបានបញ្ចប់ដោយជោគជ័យ។ ការសម្រេចចិត្តត្រូវធ្វើឡើង គាត់នឹងទៅចូលរួមជាមួយ Everton។ កីឡាករ Van de Beek បានយល់ព្រមកាលពីប៉ុន្មាននាទីមុននេះ ដោយជ្រើសរើសយកទៅចូលរួមជាមួយ Lampard។
ក្លឹប Everton ទើបតែចូលរួមប្រជែងកាលពីម្សិលមិញនោះទេ។ ហើយពួកគេព្រមរាប់រងនៅប្រាក់ខែរបស់ Van de Beek ទាំងអស់រហូតដល់ខែមិថុនា រួមជាមួយនឹងឈ្នួលខ្ចីជើង៕