គ្រូពេទ្យ​ម្នាក់​បែកគំនិត ចាប់​យក​របរ​ប្លន់​បន្ថែម​ទៀត​! ចុង​ក្រោយ​ត្រូវ​ជាប់​ខ្នោះ

0

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ធាក់​ជន​រង​គ្រោះ​យក​ម៉ូតូ​១​គ្រឿង នៅ​ចំណុច ស្តុ​ប ផ្លូវ​១០០៣​កែង ផ្លូវ​៩២ មុខ​ផ្សារ​ទំនើប អ៊ី​អន​២ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី កាលពី​នៅ​វេលា​ម៉ោង ៧.៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ២០២២​។

ជនសង្ស័យ​ឈ្មោះ ហេង ពិសី ហៅ វិ​រៈ ភេទ ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ពេទ្យ ស្នាក់​នៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​ជិះ pass app មក​ចុះ​នៅ ស្តុ​ប​អ៊ី​អន​២ ហើយ​អង្គុយ​រង់ចាំ​ធ្វើ​សកម្មភាព ធាក់​គេ​យក​ម៉ូតូ រហូត ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី តែ​ម្នាក់ឯង ឈប់​ស្តុ​ប​ក្រហម រូបគេ​ក៏​ធ្វើ​សកម្មភាព ធាក់​រុញច្រាន នារី​ម្នាក់​នោះ ធ្លាក់​ពីលើ​ម៉ូតូ រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន ស្រាប់តែ​នាទី​ម្នាក់​នោះ​បាន​ស្ទុះ​មក​ចាប់​ជនសង្ស័យ​ភ្លាម​ៗ និង​ស្រែក​ឆោឡោ ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ធ្វើការ​សាកសួរ​នៅ​មូលដ្ឋាន អហ​ខណ្ឌ​សែន​សុខ តែ​ម្ដង​។ ចំណែក​ម៉ូតូ​ត្រូវ​បាន អាវុធហត្ថ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​៕

ប្រភព៖ Phnom Penh Gendarmerie