Lampard សម្លឹង​ឃើញ​អតីត​កូនក្រុម​ខ្លួន​នៅ Chelsea

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្លឹ​ប Everton កំពុង​សម្លឹង​មើល​ឪ​កាស​ក្នុង​ការ​ចុះ​កុងត្រា​យក​ខ្សែបម្រើ Ross Barkley របស់ Chelsea​។

បន្ទាប់​ពី​បាន​ក្លាយជា​គ្រូបង្វឹក​ថ្មី​ក្លឹ​ប Everton លោក Frank Lampard មាន​បំណង​ចង់​យក​កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ​មក​ចូលរួម​ជាមួយ​គ្រាប់ ក្រោយ​រូបគេ​ធ្លាប់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ Lampard កំពុង​ពេល​លោក​ជា​គ្រូបង្វឹក​នៅ Stamford Bridge​។

Barkley មិន​ស្ថិត​នៅ​ក្នុង​ជម្រើស​របស់​ក្លឹ​ប Chelsea នោះ​ទេ ហើយ​ក្លឹ​ប Everton សង្ឃឹមថា អាច​នឹង​នាំ​យក​រូបគេ​មក​ចូលរួម​បាន​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​៕