បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Chelsea បានធ្លាប់មានព័ត៌មានលេចលឺជុំវិញការផ្ទេររបស់ខ្សែការពារសញ្ជាតិហូឡង់ គឺ Matthijs de Ligt ជាច្រើនដងមកហើយ។ ហើយមើលទៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ អាចជាឪកាសដែលអាចធ្វើអោយមានការផ្លាស់ប្តូរនេះបាន។
ក្លឹប Juventus អាចនឹងបើកអោយមានការដាក់សំណើរសម្រាប់កីលាករសញ្ជាតិហូឡង់រូបន។ ខណៈពេលដែលក្លឹប Chelsea កំពុងត្រូវការកីឡាករយកមកពង្រឹងក្លឹបបន្ថែម ស្របពេលដែលកីឡាករ Antonio Rudiger, Andreas Christensen និង Cesar Azpilicueta នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន៕