បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាក្លឹប Barcelona និង Juventus បានដើរសំណើរផ្លូវការក្នុងការខ្ចីជើងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្លឹប Arsenal។
កីឡាករខាងលើត្រូវបានជាប់គាំងនៅទឹកដី Emirates Stadium បន្ទាប់ពីបានធ្វើខុសវិន័យរបស់ក្លឹប និងក៏មានបំណងចង់ផ្លាស់ទៅលេងនៅទឹកដី Saudi Arabia មុននឹងក្លឹបធំនៅអ៊ីតាលី និងអេស្ប៉ាញចាប់អារម្មណ៍ក្នុងការយករូបគាត់៕