បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Borussia Dortmund កំពុងតែមានព័ត៌មានលេចលឺជាមួយនឹងខ្សែប្រយុទ្ធ Gianluca Scamacca របស់ក្លឹប Sassuolo ដែលអាចជាអ្នកជំនួសកន្លែងរបស់ Erling Haaland។
កីឡាករសញ្ជាតិអ៊ីតាលី ដែលមានវ័យ ២៣ឆ្នាំរូបនេះ បានស៊ុតបញ្ចូល ៩គ្រាប់ នៅរដូវកាលនេះ ហើយក្នុងនោះតម្លៃខ្លួនរបសគាត់ប្រហែល ៣៧លានផោន៕
