ក្លឹបយក្សរបស់បារាំង PSG ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទងជាមួយខ្សែប្រយុទ្ធរបស់ក្រុម Manchester United កីឡាករ Marcus Rashford ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Parcs des Princes នៅរដូវក្តៅក្រោយ។
យោងតាមលោក Hadrien Grenier និង Abdellah Boulma បានឲ្យដឹងថាក្លឹប PSG កំពុងត្រៀមខ្លួនសម្រាប់ការចាកចេញរបស់កីឡាករឆ្នើមរបស់ពួកគេគឺ Kylian Mbappe នៅរដូវក្តៅក្រោយ។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២៣ ឆ្នាំជាមួយក្លឹបនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយរហូតមកដល់ពេលនេះគាត់បានច្រានចោលឱកាស ក្នុងការបន្តកិច្ចសន្យារបស់គាត់នៅក្លឹបប៉ារីស។
Kylian Mbappe ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងអស់កុងត្រាជាមួយ PSG ហើយក្លាយជាកីឡាករគ្មានតម្លៃផ្ទេរនៅរដូវក្តៅក្រោយ។ ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid ។ ដូច្នេះហើយ PSG អាចព្យាយាមចុះហត្ថលេខាលើ Marcus Rashford ជាអ្នកជំនួស Kylian Mbappe ។
បញ្ជាក់ផងដែរថា កិច្ចសន្យាបច្ចុប្បន្នរបស់ Marcus Rashford នៅ Old Trafford នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣។ របាយការណ៍ជាច្រើនបានណែនាំថា ខ្សែប្រយុទ្ធរូបនេះអាចត្រូវបានគេបញ្ចុះបញ្ចូល ឱ្យចូលរួមជាមួយ PSG ដោយសារតែលទ្ធភាពនៃការលេងជាមួយ Neymar និង Lionel Messi ៕