សាហាវ​ណាស់​!! កូនចាប់​ឪពុក​ដុត​ទាំង​រស់ ហើយ​និ​យា​ថា “​ដុត​ត្រី​ស៊ី​ម្តង​”

0

ពោធិ៍សាត់​៖ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​បណ្ដោះអាសន្ន លេខ​៣០ ឃ​.​ខ​/២២ នា​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១០​រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ របស់​ចៅក្រម​សើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​ធានា​ក្នុង​កា​រសើប​សួរ​ឲ្យ​បាន​ល្អ បាន​បញ្ជា​ឲ្យ​ភ្នាកងារ​មាន​សមត្ថកិច្ច នាំ​ខ្លួន​ជន​ត្រូវ​ជាប់ចោទ​ឈ្មោះ ហ៊ុ ហាត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ ទីកន្លែង​កំណើត ភូមិ​ស្វាយ​ជ្រុំ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដោយ​ជនសង្ស័យ​ខាងលើ​បាន​ដុត​ឪពុក​បង្កើត​ទាំង​រស់​ថា ដូច​ដុត​ត្រី​។

ក្នុង​នោះ​លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លី​ដា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​ខេត្តពោធិ៍សាត់​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ចោទ និង​ចេញ​ដីកាឃុំខ្លួន​(​ហ៊ុ ហាត​)​បាន​ធ្វើ​សកម្មភាព​ចាប់​ឪពុក​បង្កើត​ឈ្មោះ ខំ ហ៊ា អាយុ ៦៧​ឆ្នាំ ជនជាតិ​ខ្មែរ ផ្ដួល​អូស​យក​ទៅ​ដាក់​លើ​គំនរ​សំរាម រួច​យក​ដែកកេះ​ដុត​ដោយ​និយាយ​ថា ដុត​ត្រី​ស៊ី បណ្ដាល​ឲ្យ​រលាក​មួយ​ចំហៀង​ខ្លួន​(​ធ្ងន់​)​ប៉ុន្តែ​សំណាងល្អ​បាន​សាច់ញ្ញាតិ​ក្បែ​ខាង​ជួយ​អន្តរាគមន និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាកាន ដើម្បី​ជួយ​សង្គ្រោះ​ទាន់​ពេល ៕