គេហទំព័រ TransferMarkt គឺជាកន្លែងដែលផ្តល់ទិន្នន័យមិនថាស្ថិតិហាងឆេងតម្លៃខ្លួនកីឡាករ រមែងមានការទទួលស្គាល់ពីអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងសកលលោក។ ទោះយ៉ាងណាគេហទំព័រដ៏ធំមួយនេះ ក៏ធ្លាប់មានរឿងរកាំរកូសជាមួយតារាឆ្នើម Cristiano Ronaldo ផងដែរ ហើយក៏មិនច្បាស់មកទល់បច្ចុប្បន្ន រឿងនោះត្រូវបានដោះស្រាយហើយ ឬនៅ0x017d7
ម្ចាស់ពាន Ballon d’Or ៥ សម័យកាល បានប្លុកចោលគណនី TransferMarkt លើ Instagram កាលពីប៉ុន្មានឆ្នាំមុន ហើយបើតាមការលើកឡើងរបស់នាយកគ្រប់គ្រង TransferMarkt នៅឯអង់គ្លេសលោក Daniel Busch បានពន្យល់ប្រាប់សារព័ត៌មាន The Athletic អំពីដើមចម ដែលឈានទៅដល់រឿងដ៏អាក្រក់នោះកើតឡើងគឺ ដោយសារតែ TransferMarkt ដាក់តម្លៃខ្លួន Ronaldo ទាបជាងអ្វីដែលកីឡាករចង់បាន បើទោះបីជាស្ថិតនៅចំណាត់ថ្នាក់ទី ១ ក៏ដោយ តែចង់ឲ្យមានតម្លៃខ្លួនដាច់ឆ្ងាយពីកីឡាករឯទៀត។ លោក Busch និយាយ៖ “ពេលនោះយើងបានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ១០ ដែលមានអាយុ ៣៣ ឆ្នាំ ឬចាស់ជាងនេះ ហើយ Ronaldo គឺនៅតែឈរលេខ ១ ប៉ុន្តែតែគាត់មកនិយាយដាក់យើងថា គាត់គួរតែមានតម្លៃខ្ពស់ជាងហ្នឹង”។
លោកបន្តថា៖ “Ronaldo បានផ្ញើសារជាលក្ខណៈឯកជនមួយមកកាន់ទំព័រផ្លូវការរបស់យើង រួចយើងក៏បានឆ្លើយតប និងពន្យល់ទៅគាត់វិញថា ក្នុងចំណោមកីឡាករទាំងនោះ គឺអ្នកនៅតែឈរលេខ ១ ដាច់ឆ្ងាយពីគេ ហើយពោលគឺពេលនោះខុសគ្នាប្រហែល ៣០ ទៅ ៥០ លានផោនឯណោះ តែយ៉ាងខ្លីត្រលប់មកវិញ Ronaldo ផ្ញើសារជារូបញញឹមរួចក៏ប្លុកពួកយើងតែម្តង”។ គួរបញ្ជាក់ថាតាមរយៈទិន្នន័យ របស់ TransferMarkt ដដែល សព្វថ្ងៃកីឡាកររបស់ក្លឹប Man Utd មានតម្លៃខ្លួន ៣០ លានផោន៕