Barca បន្ត​ចរចា​ជាមួយ​ក្លឹ​ប Ajax ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​រូប​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​កីឡា លោក Fabrizio Romano នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Barcelona និង Ajax កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា និង​ចរចា​គ្នា​ទៅ​លើ​កិច្ចព្រមព្រៀង​របស់​កីឡាករ Nicolás Tagliafico​។ នៅ​ថ្ងៃនេះ​នឹង​មានការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជា​ថ្មី​ម្តងទៀត​។ ដោយឡែក​ក្លឹ​ប Ajax កំពុងធ្វើការ​ពិភាក្សា​ផ្ទៃក្នុង ហើយ​អ្វី​ៗ​ទាំងអស់ គឺ​អាស្រ័យ​ទៅ​លើ​ការ​ស្វែងរក​កីឡាករ​មក​ជំនួស​។

កីឡាករ Nicolás Tagliafico កំពុង​ជម្រុញ​អោយ​មានការ​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប Barca តាំងពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។ គាត់​បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​របស់ Ajax ថា វា​គឺជា​ឪ​កាស​មួយ​របស់​គាត់​៕