ក្លឹ​ប​នៅ​អង់គ្លេស​មួយ​ចង់​ខ្ចី​ជើង Donny van de Beek

0

បរទេស​៖ ខ្សែបម្រើ​ម្នាក់​នេះ​នៅ​មិន​ទាន់​អាច​ស្វែងរក​នៅ​កន្លែង​មួយ​ក្នុង​ទឹកដី Old Trafford នោះ​ទេ ហើយ​គាត់​កំពុង​តែ​ស្វែងរក​នៅ​ឪ​កាស​ផ្សេង នៅ​ទឹកដី​អង់គ្លេស​។

ក្នុង​នោះ​ដែរ បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Evening Standard នៅ​ថ្ងៃ​ទិ​២៦ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Crystal Palace ចង់​ចុះ​កុងត្រា​យក​ខ្សែបម្រើ Manchester United គឺ​កីឡាករ Donny van de Beek ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង មុន​នឹង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​។

ក្លឹ​ប United បាន​បញ្ជាក់​ថា​ខាង​ក្លឹ​ប​បើ​ចំហ​ចំពោះ​គំនិត​មួយ​នេះ ហើយ​ក៏​យល់ព្រម​អោយ Van de Beek មាន​ឪ​កាស​ក្នុង​កា​លេង​នៅ​ក្រប​ខណ្ឌ​អង់គ្លេស នៅ​ពាកកណ្តាល​រដូវ​កាល​នេះ មុន​នឹង​ធ្វើការ​វាយតម្លៃ​ម្តងទៀត​នៅ​រដូវក្តៅ​ក្រោយ​៕