បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky Sports នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Arsenal នៅតែរក្សាចិត្តក្នុងការចង់បានខ្សែបម្រើក្លឹប Lyon គឺកីឡាករ Bruno Guimaraes។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានបញ្ជាក់ថាតម្លៃខ្លួនទាបបំផុត ២៥.១លានផោន។

លោក Mikel Arteta ពិតជាចង់ពង្រឹងនៅតំបន់បម្រើកណ្តាល និងតំបន់ប្រយុទ្ធ។ ប៉ុន្តែមកដល់ពេលនេះ ពួកគេមិនទាន់ទិញបានកីឡាករណាម្នាក់ដែលខ្លួនចង់បាននោះទេ។
កីឡាករ Guimaraes វ័យ ២៤ឆ្នាំ បានបង្ហាញខ្លួន ២០ដង នៅក្នុងរដូវកាលនេះ នឹងបានក្លាយជាអ្នកបញ្ជូនបាល់យ៉ាងល្អ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ Peter Bosz៕