Barcelona ព្រម​បើកភ្លើង​ខៀវ​ឲ្យ​ខ្សែប្រយុទ្ធ​ម្នាក់​ចាកចេញ​

0

ក្លិប Barcelona បាន​បើកផ្លូវ​ឱ្យ Ousmane Dembele ចាកចេញ​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​ខែមករា​នេះ បើ​យោង​តាម​ការ​លើក​ឡើង​របស់​នាយក​បច្ចេកទេស​របស់​ក្លិប​លោក Mateu Alemany បន្ទាប់​ពី​ធ្លាក់​ចេញពី Copa de Rey​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អេ​ស្ប៉ា​ញ Mundo Deportivo បាន​រាយការណ៍​ថា ក្លិប​បី​គឺ​ក្លិប​អង់គ្លេស Chelsea, Manchester United និង​ក្លិប​អ៊ី​តា​លី Juventus អាច​ជា​គោលដៅ​សម្រាប់ Dembele ប្រសិនបើ​ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ ចាក​ចេញពី Camp Nou​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ក្លិប​ដែល​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​អាច​នាំ​យក Dembele មក​ចូល​ក្រុម​គឺ​ក្លិប​ពីរ​នៅ​អង់គ្លេស​។ អ្នក​សារព័ត៌មាន Pedro Almeida កាលពី​ថ្មី​ៗ​នេះ បាន​ទម្លាយ​ថា​ក្លិប​តោ​ខៀវ បាន​ដាក់​សំណើ​តម្លៃ ១៥​លាន​អឺ​រ៉ូ​ក្នុង​ការ​ចរចា​ផ្ទេរ Dembele​។

ប៉ុន្ដែ​ប្រសិនបើ​អតីត​សមាជិក​របស់ Borussia Dortmund មិន​ចង់​លេង​នៅ​អង់គ្លេស​ទេ​នោះ គេ​នៅ​មាន​ជម្រើស​ក្នុង​ការ​ទៅ​ចូលរួម​ក្លិប​សេះបង្កង់ Juventus ដែល​កំពុង​ត្រូវការ​កីឡាករ​បន្ថែម ដើម្បី​ជួយ​បំពេញ​តំបន់​ប្រយុទ្ធ​៕