Jose Mourinho ឆ្លើយ​តប​ទៅ​នឹង​ចំណាប់អារម្មណ៍​របស់ Everton

0

លោក Jose Mourinho ទទូច​ថា​គាត់​រីករាយ​ក្នុង​ការ​ស្នាក់​នៅ Roma បន្ទាប់​ពី​ការ​ចាប់អារម្មណ៍​របស់ Everton ។

បច្ចុប្បន្ន Everton កំពុង​ស្វែងរក​អ្នកចាត់ការ​ថ្មី បន្ទាប់​ពី​បណ្តេញ​លោក Rafa Benitez ហើយ Mourinho ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ដំបូង​គេ ដែល​ត្រូវ​បាន​ពិចារណា​រួម​ជាមួយនឹង Frank Lampard, Wayne Rooney និង Fabio Cannavaro ។

ប៉ុន្តែ​អតីត​អ្នកចាត់ការ Chelsea, Manchester United និង Tottenham និយាយ​ថា គាត់​មិន​មាន​គម្រោង​ចាក​ចេញពី​ក្លឹ​ប Serie A ឡើយ​។

Mourinho បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ” បើ​និយាយ​ពី​អារម្មណ៍ ចំណង់​ចំណូលចិត្ត ក្នុង​ការ​ធ្វើការ​ជាមួយ Roma ខ្ញុំ​និយាយ​ថា ខ្ញុំ​មាន ១១ ក្នុង​ចំណោម ១០”​។

“​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​នៅ​ក្លឹ​ប​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​មនុស្ស​ជា​ច្រើន​ជឿជាក់​លើ​ខ្ញុំ​។ ហើយ​គ្មាន​អ្វី​សប្បាយចិត្ត​ជាង​នេះ​ទេ​”៕