លោក Jurgen Klopp បានសាទរចំពោះកីឡាករ Gabriel Martinelli ថាជាកីឡាករ “ឆ្នើម” បន្ទាប់ពី Liverpool យកឈ្នះ Arsenal ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
គ្រាប់បាល់ពីរគ្រាប់របស់ Diogo Jota គឺគ្រប់គ្រាន់ដើម្បីទទួលជ័យជម្នះនៅកីឡដ្ឋាន Emirates ដើម្បីកក់កន្លែងរបស់ Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹង Chelsea នៅថ្ងៃទី ២៧ ខែកុម្ភៈ។
ទន្ទឹមនឹងនេះដែរ Martinelli បានផ្តល់បញ្ហាជាច្រើនសម្រាប់ Trent Alexander-Arnold នៅលើផ្នែកខាងស្តាំរបស់ Liverpool ។
យ៉ាងណាមិញ ក្រោយការប្រកួតលោក Klopp បានលើកសរសើរមិនដាច់ពីមាត់ ចំពោះខ្សែប្រយុទ្ធប្រេស៊ីលរូបនេះយ៉ាងពិសេសថា៖ “Arsenal ក្រោមការដឹកនាំ Arteta មានទម្រង់លេងល្អ ជាមួយល្បិចច្រើន ដោយបោះបាល់វែង និងរនាំងការពាររឹងមាំ ជាពិសេសកីឡាករ Martinelli ជាកីឡាករឆ្នើម ពិតណាស់គេមានអ្វីដែលយើងចង់បាន”៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=HFUFn5P7ypQ