វៀតណាម៖ នាថ្ងៃទី១៩ ខែមករា លោក Choi Joo Ho អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung ប្រចាំនៅវៀតណាម បានឲ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung Vietnam សម្រេចបាន ៧៤,២ ពាន់លានដុល្លារអាមេរិក កើនឡើង១៤% បើធៀបនឹងឆ្នាំ២០២០ ទំហំនៃការនាំចេញទទួលបាន ៦៥.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើធៀបនឹងឆ្នាំ២០២០។
ក្រុមហ៊ុនទទួលបានលទ្ធផលពោលខាងលើមកពីរោងចក្ររបស់ក្រុមហ៊ុន Samsung បានអនុវត្តយ៉ាងតឹងរ៉ឹងនូវដំណោះស្រាយរបស់រដ្ឋាភិបាល ខណៈដែលមានការផ្ទុះឡើងលើកទី៤ នៃជំងឺ Covid-19 នាចុងខែមេសា ឆ្នាំ២០២១។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Samsung Vietnam នៅទទួលបានជំនួយពីរដ្ឋាភិបាលវៀតណាម និងអាជ្ញាធរនៅមូលដ្ឋានផងដែរ។
លោក Choi Joo Ho បានឲ្យដឹងថា ឆ្លើយតបនឹងជំនួយពីរដ្ឋាភិបាលវៀតណាម ក្រុមហ៊ុន Samsung មិនផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្មនៅវៀតណាមដោយសារជំងឺ Covid-19 ឡើយ។ គិតដល់ចុងឆ្នាំ២០២១ ទុនវិនិយោគរបស់ក្រុមហ៊ុន Samsung Vietnam គឺ ១៨ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង ១០២% បើធៀបនឹងទុនវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២០ គឺ ១៧,៧ ពាន់លានដុល្លារអាមេរិក៕