តម្លៃ​ផ្តាច់​កុងត្រា​ដ៏​ទាប​នេះ​! ធ្វើ​អោយ Chelsea ស្រក់ទឹកមាត់​ចង់បាន Gavi

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន El Nacional នៅ​ថ្ងៃ​ទៅ​២០ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Chelsea បាន​នឹង​កំពុង​ទាយ​យក​អត្ថប្រយោជន៍​នៃ​ការ​បង់​ផ្តាច់​កុងត្រា​របស់ Gavi​។ ដោយ​ក្នុង​នោះ Chelsea កំពុង​ពិចារណា​ក្នុង​ការ​ទិញ​យក​យុវជន​ឆ្នើម Gavi ពី​ក្លឹ​ប Barcelona​។

ចំពោះ​កុងត្រា​របស់​កីឡាករ​វ័យ ១៧​ឆ្នាំ​រូប​នេះ នឹង​អនុញ្ញាត​អោយ​ក្លឹ​ប​តោ​ខៀវ​អាច​ទិញ​យក​រូប​គាត់​ក្នុង​តម្លៃ ៤២​លាន​ផោន​។ ក្នុង​នោះ​ខាង​ក្លឹ​ប Barca ក៏​បាន​បើ​ការ​ពិភាក្សា​ជាមួយនឹង​កីឡាករ​ជុំវិញ​ការ​បន្ត​កុងត្រា​ថ្មី ដែល​ក្នុង​នោះ​អាច​រួម​បញ្ចូល​នឹង​ការ​បង់ថ្លៃ​ផ្តាច់​កុងត្រា​ដ៏​ខ្ពស់​មួយ​៕