បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ RMC Sport នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា អតីតកីឡាករឆ្នើមរបស់ក្លឹប Arsenal គឺ Thierry Henry អាចនឹងវិលត្រលប់មកធ្វើជាអ្នកគ្រប់គ្រងវិញ នៅក្លឹប Brodeaux។
គួរបញ្ជាក់ថាអតីតកីឡាករ Arsenal និងជម្រើសបារាំងរូបនេះកំពុងត្រូវបានពិចារណាដោយក្លឹប ដើម្បីក្លាយជាគ្រូបង្វឹកថ្មី ប្រសិនបើក្លឹបសម្រេចចិត្តចែកផ្លូវជាមួយលោក Vladimir Petkovic៕