ព្រូស​បុក​ម៉ូតូ​!! អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​អោយ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​១​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ មាន​ករណី​រថយន្ដ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​កៀប​ជាប់​នៅ​ខាងក្រោម​រថយន្ដ​អុស​ជា​ច្រេ​ី​ន​ម៉ែត្រ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​ស្ថិត​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ព្រូស​ពាក​ស្លាក​លេខ​ភ្នំពេញ 2AN-0700 ដោយឡែក​ម៉ូតូ​មិន​ទាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

ក្រោយ​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​មក​ធ្វើការ​វាស់វែង នឹង​យក​រថយន្ត​ជាមួយ​ម៉ូតូ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​តាម​ពេល​ក្រោយ​៕