អីយ៉ា​ស់​! Arsenal ដាច់​ចិត្ត​ជះ​លុយ ៥០​លាន​ផោន ដើម្បី​យក​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់ ពី​ទឹកដី​អ៊ី​តា​លី

0

Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ដាក់​សំណើរ​សម្រាប់​ខ្សែប្រយុទ្ធ​របស់ Fiorentina កីឡាករ Dusan Vlahovic ។ កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូប​នេះ បាន​លេច​ចេញ​ជា​គោលដៅ​ផ្ទេរ​កំពូល​មួយ​របស់​ក្រុម​កាំភ្លើង​ធំ ក្នុងអំឡុងពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ ដែល​កំពុង​បន្ត​។

យោង​តាម​សារព័ត៌មាន Corriere della Sera បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប​កាំភ្លើង​ធំ​បាន​ផ្តល់​ជូន ៥០​លាន​ផោន​បូក​បន្ថែម​ជាមួយ​កីឡាករ Lucas Torreira ទៅ​ឲ្យ Fiorentina ជា​ថ្នូរ​នឹង Vlahovic ។

បច្ចុប្បន្ន Torreira កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ Fiorentina រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ហើយ​ត្រូវ​បាន​គេ​អះអាង​ថា​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្លឹ​ប​នៅ​រដូវ​កាល​នេះ​៕