សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ ដែល​ចត​នៅ​ចិ​ញ្ចេ​ី​ម​ផ្លូវ​ជាប់​របង​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​ធ្វើការ​…

0

ភ្នំពេញ​៖ បន្ទាប់​ពី​បានឃើញ​សារព័ត៌មាន ចុះ​ផ្សាយ​ថា​នៅ​ចិ​ញ្ចេ​ី​ម​ផ្លូវ​ជាប់​របង​មន្ទីរពេទ្យ​កុមារ​ជាតិ​ទាំង​បី​ជ្រុង បាន​ក្លាយជា​ចំណត​ម៉ូតូ​រថយន្ត របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឯកជន និង​ក្លាយជា​តូប​លក់ដូរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​៨:៣០ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​ឲ្យ​កម្លាំង​នៃ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​លេខ​១១០ ផ្លូវ​២៥៧ ជុំវិញ​របង​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ ដែល​ចត​ល្មើស​បង្ក​ឲ្យ​ការ​កកស្ទះ​ចរាចរណ៍ និង​បាត់បង់​សណ្តាប់ធ្នាប់ យក​មក​រក្សា​ទុក​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក ជា​បណ្តោះអាសន្ន ដើម្បី​ធ្វេ​ី​ការ​អប់រំ និង​ផាក់ពិន័យ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង អប់រំ​ម្ចាស់​ទីតាំង​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​លេខ​២៥៧ បាន​ចំនួន​៨​ទីតាំង ដោយ​បញ្ឈប់​ការ​លក់ដូរ​លើ​ទ្រូងផ្លូវ​ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង កកស្ទះ​ចរាចរណ៍​៕