ភ្នាក់ងាររបស់ Karim Benzema គឺលោក Karim Djaziri បានរិះគន់ FIFA បន្ទាប់ពីការដកតារា Real Madrid ចេញពីការប្រកួត FIFPRO World XI ដែលទើបនឹងប្រកាសនាពេលថ្មីៗនេះ។
កីឡាករសញ្ជាតិបារាំងរូបនេះ គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមមួយរូបក្នុងពិភពលោកកាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏មិនមានឈ្មោះនៅក្នុងជម្រើស ១១នាក់ល្អបំផុត FIFA FIFPro Men’s World XI របស់ពិភពលោកដែលដាក់ឈ្មោះដោយ FIFA ។
ភ្លាមៗបន្ទាប់ពីការប្រកាសនេះ Djaziri បានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់គាត់ ដែលកើតឡើងចំពោះអតិថិជនរបស់គាត់ Djaziri បានលើកឡើងថា៖
«ការមិនដាក់ Benzema ក្នុងជម្រើស ១១នាក់ល្អបំផុត FIFA FIFPro Men’s World XI ឆ្នាំនេះគឺជាការខ្វះការគោរពចំពោះបាល់ទាត់»៕