ចោរ​ឆក់​កាបូប​វ័យ​កេ្ម​ង ៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​បាន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤:០០​នាទី កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការ​ដ្ខា​ន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣​នាក់ ជា​បន្តបន្ទាប់់ ពាក់ព័ន្ធ​ករណី​ជិះ​ម៉ូតូ​ឆក់​កាបូប​លុយ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង ១២:៣០​នាទី នៅ​ចំណុច​ខាងលិច​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្លូវ​លេខ​៦១ ភូមិ​១០ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​រួម​មាន​៖
១- ឈ្មោះ ផល ស៊ែម​ប៉ា​ទ្រី​ក ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​៨០ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នុំពេញ​។
២- ឈ្មោះ សេង វិ​ច្ឆ័​យ ភេទ ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​ជួល ផ្លូវ ៨០ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​។
៣- ឈ្មោះ​សុទ្ធ ជី​វ័​ន្ដ ភេទ ប្រុស ជនជាតិ​ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៨០ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ទ​តាម​និ​តិ​វិធី​៕