Real Madrid ត្រៀម​កញ្ចប់​លុយ​យ៉ាង​ធំ ដើម្បី​ធ្វើ​រឿង​មួយ​នេះ (​មាន​វី​ដេ​អូ​)

0

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid ត្រៀម​កញ្ចប់​លុយ​យ៉ាង​ធំ ដើម្បី​ផ្ទេរ​យក តារា​ឆ្នើម​ពីរ​រូប​គឺ Kylian Mbappe និង Erling Haaland មក​រួម​ក្រុម​។

ដូច​អ្វី​ដែល​អ្នក​បានដឹង​ហើយ​ថា ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ បាន​តាម​សម្លឹង​មើល​ខ្សែប្រយុទ្ធ​ទាំង​ពីរ​រូប​នេះ ជា​យូរណាស់​មក​ហើយ​មក​ទល់​នឹង​ពេល​នេះ ហើយ​ដំណើរការ​នៃ​ការ​ផ្ទេរ​យក​ក៏​កាន់តែ​ខិត​ជិត​មក​ដល់​សម្រាប់​រដូវ​កាល 2022 – 2023 នេះ​។

គួរ​រំលឹក​ដែរ​ថា Real Madrid ក៏​ធ្លាប់​បាន​ដាក់​សំណើរ​ស្នើ​សុំ​ទិញ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Mbappe ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន PSG បដិសេធ​។ តួយ៉ាង​ខណៈ​ពេល​នេះ Ral Madrid បាន​ត្រៀម​កញ្ចប់​ទឹកប្រាក់​រួច​ជា​ស្រេច​ហើយ សម្រាប់​តម្លៃ​ផ្ទេរ ប្រាក់​ឈ្នួល និង​កម្រៃជើងសារ​សម្រាប់​ភ្នាក់ងារ​មួយ​ៗ​។

ជាមួយ​គ្នា​នោះ Marca បាន​ចុះ​ផ្សាយ​ថា Real Madrid បាន​ត្រៀម​កញ្ចប់​ទឹកប្រាក់​រហូត​ដល់ 292 លាន​អឺ​រ៉ូ (333​លាន​ដុល្លា​) ដើម្បី​រ៉ាប់រង បងថ្លៃ​សេវាកម្ម​ទាំងអស់ ក្នុង​ការ​នាំ​យក Mbappe និង Haaland មក​រួម​ក្រុម ដោយ​ក្លឹ​ប​បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រតិបត្តិការ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕