Martial ក្តៅស្លឹកត្រចៀក​ជាមួយ Ralf Rangnick (​មាន​វី​ដេ​អូ​)

0

Anthony Martial បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នកចាត់ការ​ថ្មី​របស់ Manchester United លោក Ralf Rangnick ដោយ​បាន​អះអាង​ថា ខ្សែប្រយុទ្ធ​រូប​នេះ​មិន​ចង់​ចូលរួម​ការ​ប្រកួត​ដែល​ស្មើ ២-២ ជាមួយ Aston Villa កាលពី​ថ្ងៃអាទិត្យ​។

ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ មាន​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ការ​ចាក​ចេញពី Old Trafford ក្នុង​ខែមករា​នេះ ហើយ Sevilla កំពុង​ចាប់អារម្មណ៍​លើ​ការ​ដាក់​សំណើ​ផ្ទេរ​រូបគេ ប៉ុន្ដែ​បាន​បោះបង់​ដោយសារ​ការ​ទាមទារ​របស់ Man Utd ខ្ពស់​ពេក​។

ពេល​នេះ​យើង​មើលឃើញ​ថា ទំនាក់ទំនង​របស់ Martial និង​អ្នកចាត់ការ Rangnick ហាក់​មាន​ភាព​ប្រេះឆា​។ នៅ​ពេល​ត្រូវ​បាន​សួរ​ពី​អវត្តមាន​របស់​ខ្សែប្រយុទ្ធ​វ័យ ២៦​ឆ្នាំ​រូប​នេះ លោក Rangnick និយាយ​ថា​៖ «Martial មិន​ចង់​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​ក្រុម​ទេ​។ គេ​គួរតែ​ស្ថិត​នៅ​ក្នុង​ក្រុម​ជា​ធម្មតា​។ គេ​មិន​ចង់​ចូលរួម ហើយ​នោះ​ជា​ហេតុផល​ដែល​គេ​មិន​មក​ជាមួយ​យើង​»​។

ក្រោយមក Martial បាន​តបត​ទៅ​នឹង​អ្វី​ដែល​អ្នកចាត់ការ​រូប​នេះ​បាន​លើក​ឡើង ដោយ​សរសេរ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖ «​ខ្ញុំ​មិន​ដែល​បដិសេធ​ក្នុង​ការ​លេង​សម្រាប់ Man United នោះ​ទេ​។ ខ្ញុំ​មក​ទី​នេះ​៧​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​មិន​ដែល​មិន​គោរព​នោះ​ឡើយ ហើយនឹង​គោរព​ដល់​ក្លិប និង​អ្នកគាំទ្រ​»៕