បាត់ដំបង៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់នៅចំនុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រោយបុរសម្នាក់នោះធ្វើសកម្មភាពចាប់រំលោភកូនចុងរបស់ខ្លួនបានសម្រេចជាច្រើនដង។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានពាក្យបណ្តឹងពីខាងម្តាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយកូនរបស់ខ្លួនត្រូវបានជនសង្ស័យខាងលើជាឪពុកចុងបានធ្វើសកម្មភាពចាប់រំលោភនាងបានសម្រេចជាច្រើនដង។
ប្រភពដដែរបានបន្តទៀតថាក្មេងស្រីរងគ្រោះមានអាយុ ១៤ឆ្នាំ ដោយឡែកជនសង្ស័យមានឈ្មោះ ប៊ុត រឿត អាយុ ៥២ ឆ្នាំ បានសារភាពថា បានដេកជាមួយកូនស្រីបានសម្រេចចំនួន ១២ លើកមកហើយ។ ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕