ក្លឹប Manchester United បានធ្វើការពិភាក្សាជាមួយអ្នកតំណាងរបស់ខ្សែបម្រើក្លឹប Borussia Monchengladbach កីឡាករ Denis Zakaria នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់។
លោក Ralf Rangnick បានកំណត់ខ្សែបម្រើរបស់ Man Utd ជាតំបន់មួយដើម្បីពង្រឹង ហើយ Zakaria ជាកីឡការដែលស័ក្តិសម ដោយសារតែស្ថានភាពបច្ចុប្បន្នរបស់គាត់នៅ Monchengladbach ។
យ៉ាងណាមិញ កិច្ចសន្យារបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់នឹងមិនចុះកិច្ចសន្យាថ្មីទេ មានន័យថាទីផ្សារខែមករាតំណាងឱ្យឱកាសចុងក្រោយសម្រាប់ក្លឹប Bundesliga ដើម្បីទទួលបានតម្លៃផ្ទេរ។
យោងតាម Sport1 លោក Rangnick ប្រកាន់យក Zakaria ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយមានការពិភាក្សាជាវិជ្ជមានរវាងខ្សែបម្រើ និងអ្នកចរចាផ្ទេរកីឡាករលោក Matt Judge។
របាយការណ៍នេះបានអះអាងថា Borussia Dortmund ក៏កំពុងដំណើរការដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិស្វីសរូបនេះផងដែរ ហើយបានធ្វើការពិភាក្សាយ៉ាងទូលំទូលាយ អំពីការផ្លាស់ប្តូរសក្តានុពលមួយលើការផ្ទេរដោយឥតគិតថ្លៃនៅចុងរដូវកាលនេះ៕