ខ្សែការពារស្លាបឆ្វេង Luke Shaw បានចុចឈ្មោះលោក David Beckham ជាអតីតកីឡាករ Manchester United ដែលខ្លួនចង់លេងជាមួយបំផុតនៅលើទីលាន។
ពិតណាស់ Beckham ធ្លាប់ស៊ុតបញ្ចូលទីបាន ៨៥គ្រាប់ និង ញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ១០៥ដង ក្នុងចំណោមការបង្ហាញខ្លួនសរុប ៣៨៨ប្រកួតឲ្យ Man Utd ហើយអំឡុងពេលនោះ រូបគេជាកីឡាករដ៏ឆ្នើមម្នាក់ដែលធ្លាប់គ្រងអាវស្លាកលេខ ៧របស់ក្លិប និងបានឈ្នះពានរង្វាន់ៗធំដូចជា Premier League ៦ដង និង Champions League ១ដង។
Shaw បាននិយាយថា៖ “ខ្ញុំមិនអាចជ្រើសរើស Ronaldo បានឡើយ ពីព្រោះបច្ចុប្បន្នខ្ញុំកំពុងលេងជាមួយគាត់។ ខ្ញុំស្រលាញ់ Ashley Cole តាំងពីតូច ប៉ុន្តែប្រសិនបើខ្ញុំនិយាយថា ខ្ញុំចង់លេងជាមួយគាត់ ខ្ញុំនឹងអត់បានលេងនោះទេ។ ដូច្នេះ ខ្ញុំត្រូវតែជ្រើសយក Beckham ពីព្រោះគាត់ជាវីរបុរសរបស់ Man Utd និងក្រុមជម្រើសជាតិអង់គ្លេស។ គាត់ជាគំរូដ៏ធំមួយ សម្រាប់អ្នករាល់គ្នា ដែលចូលរួមក្នុងវិស័យបាល់ទាត់”៕