ខ្សែបម្រើប្រយុទ្ធរបស់ថៃកីឡាករ Chanathip Songkrasin ដែលគ្រប់គ្នាស្គាល់ថា Messi Thai ដែលទើបតែជួយឱ្យក្រុមដំរីលើកពាន AFF Suzuki Cup ថ្មីៗនេះ បានផ្លាស់ចេញពីក្រុម Consadole Sapporo ទៅចូលរួមជាមួយក្រុមការពារតំណែងជើងឯក J1 League របស់ជប៉ុន Kawasaki Frontale ផ្លូវការហើយ។
គួរជម្រាបថា ការផ្ទេរនេះបានប្រកាសឡើងដោយក្រុម Frontale កាលពីព្រឹកថ្ងៃ អង្គារ កន្លងទៅ បន្ទាប់ពីពួកគេសម្លឹងឃើញពីសក្តានុពលរបស់កីឡាករមានដើមកំណើតនៅ អាស៊ីអាគ្នេយ៍ រូបនេះជាមួយនឹងក្រុម Consadole រយៈពេល ៤ រដូវកាលកន្លងមក។
យ៉ាងណាមិញ Chanathip នឹងទទួលបានកុងត្រារយៈពេល ៣ ឆ្នាំក្នុងការស្នាក់នៅទឹកដី Kawasaki Todoroki ពោលគឺដល់ឆ្នាំ ២០២៥៕