កីឡាករ Mohamed Salah និយាយថា អនាគតរបស់គាត់នៅ Liverpool គឺស្ថិតនៅក្នុងដៃក្រុមប្រឹក្សាភិបាលរបស់ក្លឹប ដោយកីឡាករអេហ្ស៊ីបរូបនេះ បានទទូចថាគាត់ចង់បន្តនៅ Anfield ។
ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះមានពេល ១៨ ខែដើម្បីបន្តកិច្ចសន្យារបស់គាត់នៅក្លឹប ដោយក្លឹបហង្សក្រហម ក៏បានបង្ហាញការចង់រក្សាកីឡាករអន្តរជាតិអេហ្ស៊ីប ខណៈដែល Salah ក៏មានបំណងចង់បន្តនៅក្លឹបដែលគាត់បានចូលរួមពី Roma ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃប្រហែល ៣៤ លានផោនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើស្លាបរូបនេះ ត្រូវបានគេនិយាយថា កំពុងទាមទារប្រាក់ឈ្នួលប្រហែល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ ដែលនឹងធ្វើឱ្យខូចរចនាសម្ព័ន្ធប្រាក់ឈ្នួលរបស់ Liverpool និងធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតគ្រប់ពេលរបស់ក្លឹប។
យ៉ាងណាមិញ Liverpool មានការភ័យខ្លាចថា ការប្រគល់ប្រាក់ឈ្នួលជាកំណត់ត្រារបស់ Salah នឹងជំរុញឱ្យមានការទាមទារឡើងប្រាក់ខែពេញក្រុម ដែលនឹងជួយរុញច្រានក្លឹបឱ្យស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏លំបាកមួយ៕