កំពង់ឆ្នាំង៖ នេះបើយោងតាមការបញ្ជាក់របស់ការិយាលយ័សុខាភិបាលប្រតិបត្តិស្រុកកំពង់ត្រឡាចនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាមានករណីប្តីប្រពន្ធមួយគូរ ដែលរស់នៅក្រុងភ្នំពេញ ធ្លាប់បានទៅលេងផ្ទះម្តាយនៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ប្តីប្រពន្ធមួយគួរនេះបានធ្វើតេស្តឃើញវិជ្ចមានកូវីដ១៩ អូមីក្រុង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
ក្នុងនោះមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយពួកគាត់ចំនួន ១៤នាក់។ បន្ទាប់ពីបានធ្វើតេស្តរួចបានអោយឃើញថា គឺអវិជ្ជមានទាំងអស់។ ហើយអ្នកទាំង ១៤នាក់ ត្រូវដាក់អោយធ្វើចត្តាឡីស័កក្នុងរយះពេល១៤ថ្ងៃនៅផ្ទះសមីខ្លួនតែម្តង ក្រោមការពិនិត្យតាមដានពីមន្ត្រីឃុំ និងប៉ុស្តិ៍រដ្ឋបាល ៕
ប្រភព៖ BTV