យោងតាមរបាយការណ៍បានឲ្យដឹងថាក្លឹប Sevilla ត្រៀមបោះបង់ការប៉ុនប៉ងចុះហត្ថលេខាលើកីឡាករ Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ក្នុងខែនេះ។
ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ មានបំណងចង់ចាកចេញពី Old Trafford កំឡុងទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីសឹងតែមិនមានវត្តមានសោះ ក្រោមការដឹកនាំរបស់ Ralf Rangnick ចាប់តាំងពីការមកដល់របស់អ្នកចាត់ការអាល្លឺម៉ង់ ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងខែវិច្ឆិកា ហើយបានគ្រប់គ្រងត្រឹមតែ ៣៥៩ នាទីសរុបនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។
Martial ត្រូវបានគេយល់ថា ចង់ខ្ចីជើងទៅ Sevilla ប៉ុន្តែកិច្ចព្រមព្រៀងនោះបានជាប់គាំងដោយក្រុម La Liga ស្ទាក់ស្ទើរក្នុងការបំពេញតាមការទាមទាររបស់ Man Utd។ ដោយបានប្តូរទិសដៅចង់បានអ្នកចាំទី Dean Henderson ជំនួសទៅវិញ។
គួរបញ្ជាក់ថា ក្នុងលក្ខខណ្ឌ Man United ចង់ឱ្យក្លឹប Sevilla បង់ពាក់កណ្តាលនៃប្រាក់ខែរបស់ Martial ប្រហែល ២៥០,០០០ ក្នុងមួយសប្តាហ៍៕