បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Lazio កំពុងសម្លឹងចង់បានអ្នកចាំទី Kepa របស់ក្លឹប Chelsea ក្នុងខែនេះ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ នឹងបើកអោយមានការផ្លាស់ប្តូរ ខណៈរូបគាត់លេងនៅក្នុងតំណែងបម្រុង សម្រាប់ទម្រង់របស់តោខៀវ ដែលមាន Edouard Mendy ជាជម្រើសដំបូង។
Lazio នឹងផ្តល់អោយ Kepa នៅការចាប់ផ្តើមថ្មី ជាមួយនឹងការទៅចូលរួមនឹងអតីតគ្រូបង្វឹករបស់ Chelsea គឺលោក Maurizio Sarri។ ប៉ុន្តែប្រាក់ពលកម្ម ១៧ម៉ឺនផោនក្នុងមួយសប្តាហ៍ អាចជាបញ្ហាចោទចំពោះការផ្លាស់ប្តូរនេះ៕