បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Italia នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Milan បានចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែការពារ Eric Bailly របស់ Manchester United។
ក្លឹបយក្សនៅអ៊ីតាលីមួយនេះបានផ្តោតលើការសកម្មភាពរបស់កីឡាករវ័យ ២៧ឆ្នាំរូបនេះ ដោយពួកគេចង់យកគាត់មកជំនួយកន្លែងកីឡាករ Simon Kjaer ដែលកំពុងរង់របួស។
Milan ចង់បានកីឡាករ Bailly ក្នុងលក្ខខណ្ឌខ្ចីជើងដូចទៅនឹងអ្វីដែលក្លឹបបានចុះកុងត្រាយកកីឡាករ Fikayo Tomori របស់ Chelsea កាលពីរដូវកាលមុន៕