ភ្នំពេញ៖ នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមមុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតាមផ្លូវសាធារណៈ។ ជនរងគ្រោះឈ្មោះ ធីម គីមស្រ៊ុន ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ៅ ភារុណ ភេទប្រុស មុខរបរ ជាងភ្លើង ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ វត្ថុតាំងដកហូត៖ ទូរស័ព្ទដៃ ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ