បន្ទាប់ពីការប្រកួតចាញ់យ៉ាងអាម៉ាស់របស់ក្លិបបិសាចក្រហម Manchester United រវាង Wolves ក្នុងលទ្ធផល ១-០ កាលពីថ្ងៃច័ន្ទកន្លងទៅ វាត្រូវបានគេរាយាករណ៍ថាថ្នាក់ដឹកនាំរបស់ United កំពុងតែបង្ហាញការចាប់អារម្មណ៍ខ្លាំង ទៅលើកូនក្រុមរបស់គ្រូបង្វឹកលោក Bruno Lage យ៉ាងខ្លាំង ។
ជាក់ស្តែង យោងតាមរបាយការណ៍ពី The Sun បានឱ្យដឹងថាក្រុម Man Utd កំពុងរៀបចំចុះហត្ថលេខាលើខ្សែបម្រើ Ruben Neves នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ ខណ:កីឡាករវ័យ ២៤ ឆ្នាំ នៅសល់កិច្ចសន្យាត្រឹមតែ ២ ឆ្នាំទៀតប៉ុណ្ណោះ ។
ហើយថ្មីៗនេះ Neves ថែមទាំងបាននិយាយអំពីបំណងប្រាថ្នារបស់គេ ក្នុងការលេងនៅក្របខ័ណ្ឌ Champions League ផងដែរ ដែលនេះមានន័យថាវាអាចជាឱកាសធំមួយសម្រាប់ក្រុម Man United ដើម្បីអាចចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ ។
យ៉ាងណាមិញ របាយការណ៍ខាងលើបានបន្ថែមថា United មានឆន្ទៈក្នុងការចំណាយប្រហែល ៣៥ លានផោន សម្រាប់ Neves ប៉ុន្តែក្រុម Wolves បាននិយាយថាពួកគេនឹងពិចារណាទៅលើសំណើ ដែលមានតម្លៃ ៤០ លានផោនប៉ុណ្ណោះ៕