បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fuchajes នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹបបិសាចក្រហមសម្លឹងឃើញការដាក់បញ្ចូលខ្សែបម្រើព័រទុយហ្កាល់ទៅក្នុងទម្រង់របស់លោក Rangnick។ តារារបស់ក្លឹប Wolves គឺ Ruben Neves ជាគោលដៅយ៉ាងសំខាន់របស់ក្លឹប Manchester United។
នៅតំបន់បម្រើរបស់ក្លឹបបិសាចក្រហមអាចនឹងត្រូវបាត់បង់កីឡាករ Paul Pogba នៅរដូវក្តៅ។ ដូច្នេះក្លឹបបិសាចក្រហមបានសម្លឹងឃើញ Neves គឺជាអ្នកដែលអាចមកជំនួសកន្លែងរបស់គាត់។ ក្នុងនោះក្លឹប Man Utd បានបញ្ជាក់យ៉ាងច្បាស់ថា Neves គឺជាកីឡាករម្នាក់ដែលត្រូវទិញបើមិននៅខែនេះ ក៏នៅរដូវក្តៅខាងមុនដែរ៕