Steve Nicol រិះគន់ Rangnick ថា​មាន​របស់​ល្អ​មិន​ចេះ​ប្រើប្រាស់​ឲ្យ​ត្រូវ​ក្បួន

0

វីរបុរស​បាល់ទាត់​ស្កុ​តលែ​ន​លោក Steve Nicol បាន​ចេញ​មុខ​រិះគន់​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United លោក Ralf Rangnick ថា​មិន​ចេះ​ប្រើប្រាស់ ខ្សែប្រយុទ្ធ Mason Greenwood ឲ្យ​ត្រូវ​ក្បួន​។

ជា​ការ​ពិត​ណាស់ បន្ទាប់​ពី​ក្រុម​បិសាច​ក្រហម ត្រូវ​បាន​ទទួល​រង​បរាជ័យ​នៅ​ក្នុង​កីឡដ្ឋាន​របស់​ខ្លួន Old Trafford ទល់​នឹង​ក្រុម​ចចក Wolverhampton យើង​ឃើញ​ថា​លោក Rangnick បាន​ទទួល​រង​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ អំពី​ការ​រៀបចំ​ទម្រង់​លេង​របស់​លោក​។

លោក Steve បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា ក្នុង​នាម​ជា​គ្រូបង្វឹក អ្វី​ដែល​អាក្រក់​មើល​បំផុត​នោះ​គឺ ពេល​ដាក់​កូនក្រុម​ខ្លួន​ឲ្យ​ចូល​ទីលាន ហើយ​តែ​មិនដឹង​ត្រូវ​ប្រើប្រាស់​គេ​ដោយ​របៀប​ម៉េច​។ មួយវិញទៀត បើ​ថា​មិន​ចេះ​ប្រើប្រាស់​ទេ សុំ​ត្រឹម​ពេល​ឃើញ​ខុស លើកដៃ​ចង្អុល​ហើយ​កែតម្រូវ​ទៅ​បាន​ហើយ ប៉ុណ្ណឹង​គឺ​អាច​ដោះស្រាយ​បាន​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​មិន​យល់​ថា លោក Rangnick ដាក់​ឲ្យ Greenwood លេង​នៅ​តំបន់​ណា​ឲ្យ​ប្រាកដ​ទេ ព្រោះ​ខ្ញុំ​ងាក​មក​ម្តង​ឃើញ​នៅ​ស្លាប​ស្តាំ ងាក​ម្តងទៀត​ឃើញ​នៅ​ឆ្វេង ហើយ​ពេល​ងាក​ម្តងទៀត​ឃើញ​នៅ​កណ្តាល​ម្តង ខ្ញុំ​មិនដឹង​ថា ហេតុ​អ្វី​បានជា​លោក Rangnick ដាក់​ឲ្យ​គេ​រត់​ពាសពេញ​ទីលាន ចឹ​ង​ទេ​»៕