បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Bayern Munich មិនមានផែនការក្នុងការនាំយកកីឡាករ Raphinha របស់ Leeds និង Danny van de Beek របស់ Manchester United នៅឆ្នាំនេះទេ។
ក្លឹបយក្សនៅអាឡឺម៉ងមួយនេះ មានព័ត៌មានលេចលឺជាច្រើនជាមួយនឹងការនាំយកកីឡាករទាំង ២នាក់ខាងលើ ដើម្បីមកពង្រឹងក្រុមរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Raphinha និង Van de Beek មិនស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបដែលនឹងត្រូវយកមកពង្រឹងក្រុមនៅក្នុងខែនេះ ឫរដូវក្តៅខាងមុននោះទេ៕
Update Raphinha/van de Beek: Both players are definitely no topic for #FCBayern – neither in this transfer window nor in summer. @SkySportNewsHD 🔴
— Florian Plettenberg (@Plettigoal) January 4, 2022