បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mail នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Manchester City កំពុងពិចារណា ក្នុងការដោះដូរកីឡាករ Aymeric Laporte ជាមួយនឹងកីឡាករ Frenkie de Jong របស់ Barcelona។
Barca កំពុងសម្លឹងកីឡាករមកពង្រឹងនៅតំបន់ការពាររបស់ខ្លួន ដោយក្នុងគឺ Laporte ប៉ុន្តែខាង Man City បញ្ជាក់ចំពោះករណីដែលខ្លួនអាចអោយគាត់ចេញពីក្លឹបបាន លុះត្រាតែការដោះដូរមានបន្ថែមកីឡាករ De Jong។
Pep Guardiola គឺពេញចិត្តជាខ្លាំងនៅកីឡាករ De Jong ប៉ុន្តែកុងត្រារបស់ខ្លួនៅក្លឹប Barca គឺបន្តរហូតដល់ឆ្នាំ ២០២៦៕