Rangnick ចាប់អារម្មណ៍​នៅ​ខ្សែការពារ​ម្នាក់​របស់​ក្លឹ​ប​នៅ​អា​ឡឺ​ម៉​ង់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Foot Mercato នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Manchester Untied កំពុង​ចាប់អារម្មណ៍​ចំពោះ​ខ្សែការពារ​ក្លឹ​ប Borussia Dortmund គឺ​កីឡាករ Dan-Axel Zagadou​។

កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ នឹង​ក្លាយជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ខែមិថុនា ឆ្នាំ​២០២២​នេះ ហើយ​ខាង​ក្លឹ​ប BVB កំពុង​តស៊ូ​ដើម្បី​អោយ​គាត់​បន្ត​នៅ​កុងត្រា​ថ្មី​។

ក្លឹ​ប United អាច​នឹង​យក​បាន​កីឡាករ Zagadou ប្រសិនជា​គាត់​ពិតជា​ចាក​ចេញពី Dortmund នៅ​រដូវក្តៅ​ខាង​មុន​។ ក្នុង​នោះ​លោក Ralf Rangnick គឺ​ចាប់អារម្មណ៍​ចំពោះ​កីឡាករ​សញ្ជាតិ​បារាំង​នេះ​ខ្លាំង​ណាស់​៕