បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានអោយដឹងថា ក្លឹប Tottenham បានកំពុងពិភាក្សាជាមួយអ្នកចាំទី Hugo Lloris ហើយជឿជាក់ថាគាត់នឹងបន្តកុងត្រាជាមួយក្លឹប រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ ការផ្តល់កុងត្រា ១ឆ្នាំបន្ថែមទៀតនេះ គឺជាការសម្រេចចិត្តដោយ Antonio Conte។
ក្នុងនោះលោក Conte បាននិយាយថា “គាត់គឺជាកីឡាករកំពូល។ ខ្ញុំជឿជាក់ថានៅពេលខ្លីនេះ ក្លឹបនឹងអាចស្វែងរកនៅដំណោះស្រាយសម្រាប់ Lloris ពីព្រោះគាត់ក៏ស្រឡាញ់ Tottenham ដែរ”៕