ព័ត៌មានបឋម៖ កាលវេលាម៉ោង 6 និង 30នាទី ថ្ងៃទី ០៣ ខែមករាឆ្នាំ ២០២២នេះ មានអគ្គីភ័យបានឆាបឆេះ ចេញពីជាន់ទី ២ បន្ទប់ឡៅតឿ តាមបណ្ដោយផ្លូវ ៥៣ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុបង្កឲ្យមានភ្លើងឆាបឆេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ ចំពោះសម្ភារៈខូចខាតមានដូចជាពូកខ្នើយ និងសម្ភារៈផ្សេងៗទៀត ហើយអគ្គីភ័យនេះពុំមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ ដោយមានការអន្តរាគមន៍យ៉ាងខិតខំព្យាយាមបាញ់បង្ការពន្លត់ពីសមត្ថកិច្ចជំនាញការិយាល័យអគ្គិសនី និងគ្រប់គ្រងស្ថានការណ៍អគ្គីសនីឲ្យរលត់បាន 100% នៅលាម៉ោង ០៧ និង ១០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល៕